បទចម្រៀង កេរ្តិ៍ដំណែល មិត្តភក្តិ ជីវិតផ្ទាល់ខ្លួន ទសវត្សរ៍៧០ ទសវត្សរ៍៦០ អាជីពជាសិល្បៈករ កុមារភាព ជីវប្រវត្តិ ប្រវត្តិស្នាដៃ

ប្រវត្តិស្នាដៃ

លោក ស៊ីន ស៊ីសាមុត (១៩៣៥-១៩៧៥) គឺជាអ្នកនិពន្ឋបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហ័សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅខែវិច្ឆិកា ១៩៧៥។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ឋផ្ទាល់របស់លោក។